១. ទូទៅ
១.១. សូមអរគុណចំពោះការចូលមើលគេហទំព័រ https://qr.gov.kh/ ("គេហទំព័រ") គេហទំព័ររបស់ រាជរដ្ឋាភិបាលត្រូវបានដំណើរការជាផ្លូវការដោយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ការភ្ជាប់និងប្រើប្រាស់ គេហទំព័រនេះ បង្កើតបានជាការទទួលយក និងកិច្ចព្រមព្រៀង របស់លោកអ្នកដែលត្រូវចងភ្ជាប់ដោយ លក្ខ- ខណ្ឌទាំងនេះ និងលក្ខខណ្ឌនៃការប្រើប្រាស់ (“លក្ខខណ្ឌនៃការប្រើប្រាស់”)។ ប្រសិនបើលោកអ្នកមិន យល់ស្របក្នុងការចងក្រងដោយលក្ខខណ្ឌប្រើប្រាស់ទាំងនេះទេ សូមបញ្ឈប់ការចូលប្រើប្រាស់ ហើយសូមកុំប្រើ គេហទំព័រនេះ។
១.២. យើងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។ លក្ខខណ្ឌនៃការប្រើប្រាស់ដែលបានផ្លាស់ប្តូរនឹងត្រូវបានបង្ហោះនៅលើគេហទំព័រនេះ។
២. ការរក្សាសិទ្ធិ
២.១.ការរក្សាសិទ្ធិទាំងអស់នៅលើគេហទំព័រនេះត្រូវបានគ្រប់គ្រង ផ្តល់អាជ្ញាប័ណ្ណ ឬគ្រប់គ្រងដោយ គណៈ កម្មាធិការ រដ្ឋាភិបាលឌីជីថល។
២.២. គ្មានសម្ភារៈ ឬខ្លឹមសារ រួមទាំងអត្ថបទ រូបភាពតន្ត្រីកម្មវិធីកុំព្យូទ័រនិងប្រភេទការងារផ្សេងទៀតទាំងអស់នៅលើគេហទំព័រនេះអាចត្រូវបានប្រើប្រាស់ កែសម្រួល បង្ហោះទៅកាន់ភាគីទីបី ភ្ជាប់ទៅ តាំងស៊ុម អនុវត្តជាសាធារណៈ ចែកចាយឬបញ្ជូនតាមទម្រង់ណាមួយដោយដំណើរការណាមួយដោយគ្មានការ យល់ព្រមជាលាយលក្ខណ៍អក្សរពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានឡើយ។
៣. ភាពអាចរកបាន និងសិទ្ធិទទួលបាន
៣.១. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពឬកែប្រែគេហទំព័រនេះក្នុងរយៈពេលម្តងម្កាល។ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលអាចបញ្ឈប់ប្រតិបត្តិការគេហទំព័រក្នុងរយៈពេលណា មួយដោយមិនមានការជូនដំណឹងជាមុន។
៣.២. គេហទំព័រ សម្ភារៈ និងខ្លឹមសារនានា អាចត្រូវបានកែប្រែ លុប កែសម្រួល ឬដកចេញដោយ គណៈ កម្មាធិការរដ្ឋាភិបាលឌីជីថលបានគ្រប់ពេលវេលាដោយពុំចាំបាច់ជូនដំណឹងជាមុន។
៤. តំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត
៤.១. គេហទំព័រនេះអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី។ លោកអ្នកគួរតែយល់ និងទទួលស្គាល់ ថាគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលមិនគាំទ្រ ឬមានប្រតិកម្មចំពោះប្រតិបត្តិករនៃគេហទំព័រភាគីទីបី នូវព័ត៌មាន ក្រាហ្វិក និងសម្ភារៈនៅលើគេហទំព័រទាំងនោះឡើយ។
៤.២. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលមិនមានការគ្រប់គ្រង និងមិនអាចធានាភាពងាយស្រួលនៃការចូលប្រើប្រាស់ ឬដំណើរការត្រឹមត្រូវនូវមុខងារនៃគេហទំព័រទាំងនោះបានទេ។ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនឹងមិនទទួលខុសត្រូវចំពោះការខូចខាតឬការបាត់បង់ណាមួយដែល កើតឡើងពីការចូលប្រើប្រាស់ គេហទំព័រផ្សេងទៀតនោះទេ។ ការប្រើប្រាស់តំណភ្ជាប់បែបនេះនិងការចូលទៅកាន់គេហទំព័រទាំងនោះគឺជាហានិភ័យផ្ទាល់ខ្លួនរបស់អ្នក។
លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះគឺចុះថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។